របាយការណ៍ឯកជន និងសុវត្ថិភាពអនុវត្តជាមួយវែបសាយត៍នេះដែលដាក់ឱ្យដំណើរការដោយ​ធនាគារ J Trust Royal (លេខចុះបញ្ជីក្រុមហ៊ុន 00015704) ("J Trust Royal Bank") នៅក្នុងដូមេនឈ្មោះ "www.jtrustroyal.com" ("J Trust Royal Bank website")។

របាយការណ៍ឯកជន និងសុវត្ថិភាពក៏អាចអនុវត្តជាមួយសេវាដែលផ្ដល់ដោយធនាគារ J Trust Royal នៅក្នុងវែបសាយត៍របស់ភាគីទីបីផងដែរ។ ប្រសិនបើដូច្នេះ នឹងត្រូវយោងសភ្លាមៗចំពោះ​របាយការណ៍ឯកជន និងសុវត្ថិភាពនៅក្នុងវែបសាយត៍ទាំងនោះ។

ធនាគារ J Trust Royal ដឹង និងសូមកោតសរសើរដែលអតិថិជនបានចូលមើលវែបសាយត៍របស់ធនាគារ J Trust Royal មានការព្រួយបារម្ភអំពីឯកជនភាពរបស់ខ្លួន និងអំពីការសម្ងាត់ និងសុវត្ថិភាព័ត៌មានដែលយើងអាចទទួលពីអ្នកនៅតាមអ៊ីនធឺណិត។ ធនាគារ J Trust Royal មានឆន្ទៈខ្ពស់ក្នុងការការពារឯកជនភាពរបស់អ្នក។ របាយការណ៍ឯកជន និងសុវត្ថិភាពរបស់ធនាគារ J Trust Royal នេះបញ្ជាក់ពីរបៀបដែលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវចាត់ចែង នៅពេលដែលអ្នកចូលទៅមើល និង​ទំនាក់ទំនងជាមួយវែបសាយត៍របស់ធនាគារ J Trust Royal។

ដោយសារវែបសាយត៍របស់ធនាគារ J Trust Royal បង្កើតថ្មី និងដោយសារបច្ចេកវិទ្យាមានការវិវត្ត ធនាគារ J Trust Royal នឹងបន្តខិតខំផ្ដល់ជូនអ្នកនូវសេវាឱ្យកាន់តែល្អប្រសើរ និងកាន់តែទំនើប ក៏ដូចជាវែបសាយត៍កាន់តែមានប្រសិទ្ធភាពផងដែរ។ ធនាគារ J Trust Royal លើកទឹកចិត្តអ្នកឱ្យពិនិត្យមើលរបាយការណ៍ឯកជន និងសុវត្ថិភាពជាប្រចាំដោយសាររបាយការណ៍ឯកជន និងសុវត្ថិភាពនេះអាចផ្លាស់ប្ដូរពីមួយពេលទៅមួយពេល។

គោលនយោបាយព័ត៌មានផ្ទាល់ខ្លួនរបស់ធនាគារ J Trust Royal បានពន្យល់អំពីរបៀបដែលធនាគារ J Trust Royal ការពារឯកជនភាព និងការសម្ងាត់របស់អ្នកជាទូទៅ។ គោលការណ៍ដែលមានចែងនៅក្នុង​គោលនយោបាយព័ត៌មានផ្ទាល់ខ្លួនរបស់ធនាគារ J Trust Royal ក៏អនុវត្តជាមួយវែបសាយត៍របស់ធនាគារ J Trust Royal ផងដែរ។

ក្រៅពីបញ្ញត្តិអំពីរបាយការណ៍ឯកជន និងសុវត្ថិភាពនេះ ក៏អាចមានបញ្ញត្តិបន្ថែមជាក់លាក់ដែលអនុវត្តជាមួយផ្នែកជាក់លាក់នៅក្នុងវែបសាយត៍របស់ធនាគារ J Trust Royal ផងដែរ។ ដោយសារបញ្ញត្តិបន្ថែមជាក់លាក់ទាំងនោះក៏មានទាក់ទងនឹងការការពារឯកជនភាពរបស់អ្នក អ្នកគប្បីពិនិត្យមើលបញ្ញត្តិ​ទាំងនោះដែលអ្នកអាចចូលមើលបាននៅក្នុងវែបសាយត៍របស់ធនាគារ J Trust Royal។ ក្នុងករណីដែលមានចំណុចផ្ទុយគ្នារវាងបញ្ញត្តិស្ដីពីរបាយការណ៍ឯកជន និងសុវត្ថិភាព និងបញ្ញត្តិបន្ថែមជាក់លាក់ផ្សេងទៀតទាំងនោះ បញ្ញត្តិបន្ថែមជាក់លាក់ត្រូវមានសុពលភាពលុបលើ។

ធនាគារ J Trust Royal ចាត់វិធានការសមស្របដើម្បីរក្សាសុវត្ថិភាពប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់​(Cookies) និងព័ត៌មានផ្ទាល់ខ្លួន ដោយយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់នៅក្នុងវែបសាយត៍របស់ធនាគារ J Trust Royal និងរបាយការណ៍ឯកជន និងសុវត្ថិភាពនេះ។ ប្រសិនបើ Browser របស់អ្នកបង្ហាញមកសមស្រប នោះកម្មវិធីនេះនឹងប្រាប់អ្នកថាតើព័ត៌មានដែលអ្នកកំពុងផ្ញើមកឱ្យយើងនឹងមានសុវត្ថិភាព (បំលែងលេខកូដ) ឬមិនមានសុវត្ថិភាព (មិនបំលែងលេខកូដ)។ ប្រសិនបើសារបង្ហាញថាមានសុវត្ថិភាព នោះធនាគារ J Trust Royal កំពុងប្រើ TLS version 1.2 ដែលមានការបំលែងលេខកូដ 256 bit យ៉ាងតិច។

ធនាគារ J Trust Royal ត្រួតពិនិត្យមើលជាទៀងទាត់លើការអភិវឌ្ឍបច្ចេកវិទ្យាសន្តិសុខ និងបំលែងលេខកូដ។ ទោះបីជាយ៉ាងណា ការផ្ញើទិន្នន័យតាមអ៊ីនធឺណិតមិនអាចធានា​ឱ្យមានសុវត្ថិភាពទាំងស្រុងនោះទេ។ ទន្ទឹមនឹងនោះដែរ ទោះបីធនាគារ J Trust Royal ខិតខំការពារព័ត៌មានទាំងនោះក៏ដោយ ក៏ធនាគារ J Trust Royal មិនអាចប្រាកដ ឬធានាសុវត្ថិភាពនៃព័ត៌មានដែលអ្នកផ្ញើមកឱ្យយើង ឬពីផលិតផល ឬសេវាកម្មតាមអ៊ីនធឺណិតរបស់យើង ហើយអ្នកត្រូវការពារហានិភ័យផ្ទាល់ខ្លួនផងដែរ។ នៅពេលយើងទទួលបានការផ្ញើរបស់អ្នកហើយ យើងនឹងចាត់វិធានការសមស្របដើម្បីរក្សាសុវត្ថិភាព​ព័ត៌មាននៅក្នុងប្រព័ន្ធផ្ទាល់របស់យើង។

ព័ត៌មានរបស់លោកអ្នកដែលធនាគារ J Trust Royal ប្រមូល គឺអាស្រ័យលើរបៀបដែលអ្នកប្រើឥណទានដែលផ្ដល់ដោយវែបសាយត៍របស់ធនាគារ J Trust Royal។

ប្រសិនបើអ្នកចូលមើលផ្នែកមិនមានសុវត្ថិភាពនៅក្នុងវែបសាយត៍របស់ធនាគារ J Trust Royal (មានន័យថា ផ្នែកដែលអ្នកមិនត្រូវចូលទៅកាន់) ដើម្បីអាន ស្វែងរក ឬទាញយកព័ត៌មាន ប្រព័ន្ធយើងនឹង​កត់ត្រាទិន្នន័យ និងពេលវេលានៃការចូលទៅកាន់វែបសាយត៍របស់យើង ព័ត៌មានដែលអ្នកមើល និង​ព័ត៌មានដែលអ្នកបានទាញយក។ ទោះបីយ៉ាងណា ប្រព័ន្ធយើងនឹងមិនកត់ត្រាទុកព័ត៌មានផ្ទាល់ខ្លួនដែលអាចកំណត់អត្តសញ្ញាណលោកអ្នកឡើយ។

វែបសាយត៍របស់ធនាគារ J Trust Royal ផ្ដល់ឥណទានផ្នែកទំនាក់ទំនងជាច្រើនរួមទាំងឧបករណ៍ផងដែរដូចជាកម្មវិធីគណនាអំណាចទិញ (Purchasing Power Calculator) និងបែបបទអង្កេតតាមអ៊ីនធឺណិត និងពាក្យស្នើសុំ។

ប្រសិនបើអ្នកសម្រេចបំពេញការស្ទង់មតិតាមអ៊ីនធឺណិត ព័ត៌មានដែលអ្នកបញ្ចូលទៅក្នុងការស្ទង់មតិនឹងត្រូវប្រមូលដោយធនាគារ J Trust Royal ប៉ុណ្ណោះ ប្រសិនបើអ្នកដាក់ឯកសារស្ទង់មតិ។ ប្រសិនបើនៅក្នុងដំណាក់កាលណាមួយ អ្នកលុបចោលពាក្យស្នើសុំ ឬចាកចេញមុនដាក់ពាក្យឯកសារស្ទង់មតិ នោះព័ត៌មានដែលអ្នកបានបញ្ចូល នឹងត្រូវលុបចោលដោយស្វ័យប្រវត្តិ។

បសាយត៍របស់ធនាគារ J Trust Royal ក៏មានតំណភ្ជាប់ជាមួយវែបសាយត៍ជាច្រើនរបស់ក្រុមហ៊ុនផ្ដល់​ទំនិញ​ និងសេវាកម្មរបស់ភាគីទីបី ("វែបសាយត៍របស់ភាគីទីបី") ផងដែរ។ ប្រសិនបើអ្នកចូលទៅកាន់​វែបសាយត៍របស់ភាគីទីបីតាមវែបសាយត៍របស់ធនាគារ J Trust Royal ហើយប្រសិនបើភាគីទីបីទាំងនោះប្រមូលព័ត៌មានរបស់អ្នក ធនាគារ J Trust Royal ក៏អាចប្រមូល ឬចូលទៅមើលព័ត៌មាននោះដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយភាគីទីបីទាំងនោះ។

ប្រសិនបើអ្នកចូលទៅកាន់វែបសាយត៍របស់ភាគីទីបីពីវែបសាយត៍របស់ធនាគារ J Trust Royal នោះព័ត៌មានក្នុងប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់ (Cookies) ព័ត៌មានអំពីការចង់បានរបស់អ្នក ឬព័ត៌មានផ្សេងទៀត​ដែលបានផ្ដល់ជូនអំពីខ្លួនអ្នកអាចត្រូវចែករំលែកជាមួយយើង និងភាគីទីបី។ ជាធម្មតា គេមិនអាចកំណត់អត្តសញ្ញាណអ្នកចេញពីព័ត៌មានដែលបានចែករំលែកនោះទេ។ ប្រសិនបើគេអាចកំណត់អត្តសញ្ញាណអ្នកពីព័ត៌មាននោះ យើងនឹងសុំការយល់ព្រមពីលោកអ្នកមុនពេលធ្វើការចែករំលែកព័ត៌មាននោះ។

វែបសាយត៍របស់ភាគីទីបីគួរមានរបាយការណ៍ឯកជនផ្ទាល់របស់ខ្លួន ហើយភាគទីបីទាំងនោះត្រូវទទួល​ខុសត្រូវចំពោះការអនុវត្តឯកជនភាពផ្ទាល់របស់ខ្លួន។

អាសយដ្ឋាន IP របស់អ្នកគឺជាសញ្ញាកំណត់អត្តសញ្ញាណកុំព្យួទ័ ឬឧបករណ៍របស់អ្នក នៅពេលដែលអ្នកកំពុងប្រើអ៊ីនធឺណិតដែលមានទីតាំងភូមិសាស្រ្ត ដូមេនបណ្ដាញ និងកុំព្យូទ័រមេ។

ធនាគារ J Trust Royal ប្រមូលអាសយដ្ឋាន IP នៅពេលដែលអ្នកទំនាក់ទំនងផ្នែកនានានៅក្នុងវែបសាយត៍របស់ធនាគារ J Trust Royal និងប្រព័ន្ធឌីជីថលផ្សេងទៀត (ឧ​​​​. កម្មវិធីសេវាកម្មធនាគារតាមអ៊ីនធឺណិត និងកម្មវិធី JTR Connect)។

យើងប្រមូល និងរក្សាទុកអាសយដ្ឋាន IP របស់អ្នកក្នុងគោលបំណងរក្សាសុវត្ថិភាព និងសវនកម្ម និងដូចមានរៀបរាប់​នៅខាងក្រោមចំណងជើងធំព័ត៌មានដែលប្រមូលតាមសេវាសន្តិសុខតាមអ៊ីនធឺណិតខាងក្រោម។ ឧទាហរណ៍ ធនាគារ J Trust Royal ប្រមូល និងរក្សាទុកអាសយដ្ឋាន IP របស់អ្នក នៅពេលដែលអ្នក​ចូលទៅកាន់បណ្ដាញធនាគារអេឡិចត្រូនិក។ ធនាគារ J Trust Royal ប្រើព័ត៌មាននេះ នៅពេលដែល​យើងព្យាយាមស្វែងរក និងទប់ស្កាត់ប្រតិបត្តិការក្លែងបន្លំនៅក្នុងបណ្ដាញធនាគារអេឡិចត្រូនិក។

ធនាគារ JTRUST ROYAL យើងខ្ញុំប្រើប្រាស់សេវាកម្មសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតរបស់ក្រុមហ៊ុន ភាគីទីបី ដើម្បីការពារសុវត្ថិភាពរបស់លោកអ្នកនៅក្នុងការប្រើប្រាស់សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ឱ្យមានសុវត្ថិភាពខ្ពស់បំផុត នៅពេលលោកអ្នកប្រើប្រាស់កម្មវិធីសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត និងកម្មវិធី “JTR Connect” របស់ធនាគារ JTRUST ROYAL យើងខ្ញុំ។ ជាផ្នែកមួយនៃសេវាកម្មនេះ ភាគីទីបីនឹងប្រមូល និងវិភាគព័ត៌មានពីកម្មវិធីបើកអ៊ីនធឺណិត (browser) របស់លោកអ្នកដើម្បីស្រាវជ្រាវរកការគំរាមកំហែង ឬភាពងាយរងគ្រោះផ្នែកសុវត្ថិភាពដែលអាចកើតមាន ឬមានទាក់ទងជាមួយកុំព្យូទ័រ ឬទូរសព្ទរបស់លោកអ្នក។ ជាវិធានទូទៅ ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក មិនត្រូវបានអនុញ្ញាតឱ្យភាគីទីបីប្រមូលឡើយ ប៉ុន្តែ ប្រសិនបើត្រូវប្រមូលយកព័ត៌មានផ្ទាល់ខ្លួនណាមួយ នោះភាគីទីបីត្រូវ ចុះកិច្ចព្រមព្រៀងជាមួយធនាគារ JTRUST ROYAL ដើម្បីរក្សាឯកជនភាព និងការសម្ងាត់នៃព័ត៌មានផ្ទាល់ខ្លួនទាំងនោះ។

ព័ត៌មានដែលប្រមូលដោយក្រុមហ៊ុនផ្ដល់សេវាកម្មសុវត្ថិភាពតាមអ៊ីនធឺណិត គឺធ្វើឡើងតាមកម្មវិធីបើកអ៊ីនធឺណិតរបស់លោកអ្នក។ ព័ត៌មានទាំងនោះអាចរួមមានដូចជា អាសយដ្ឋាន IP លេខកំណត់អត្តសញ្ញាណពិសេស (unique session identifier) ប្រភេទប្រូសើរវែបសាយត៍ និងវើសិន ក្បាលទំព័រ HTTP និងទិន្នន័យកម្មវិធីផ្នែកទន់គ្រោះថ្នាក់ផ្សេងៗ (malicious software data)។

ប្រសិនបើពុំរកឃើញភាពងាយរងគ្រោះថ្នាក់ ឬការគំរាមកំហែងណាមួយទេនោះ ធនាគារ JTRUST ROYAL សន្មតថា ភាគីទីបីជាអ្នកលុបព័ត៌មានដែលប្រមូលពីកម្មវិធីបើកអ៊ីនធឺណិតរបស់លោកអ្នក។ ប្រសិនបើរកឃើញថាមានព័ត៌មានងាយរងគ្រោះថ្នាក់ ឬការគំរាមកំហែង នោះភាគីទីបីត្រូវផ្ដល់ព័ត៌មាននោះមកឱ្យធនាគារ JTRUST ROYAL ដើម្បីការពារសុវត្ថិភាពអតិថិជន។

តាមរយៈការប្រើប្រាស់កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ិនធឺណិត និងកម្មវិធី JTR Connect របស់ធនាគារ JTRUST ROYAL មានន័យថា លោកអ្នកបានអនុញ្ញាតឱ្យធនាគារ JTRUST ROYAL ធ្វើការស្វែងរកភាពងាយរងគ្រោះ និងការគំរាម​កំហែងតាមប្រព័ន្ធអ៊ីនធឺណិត និងចូលទៅប្រើប្រាស់ព័ត៌មាននៅក្នុងកម្មវិធីបើកអ៊ីនធឺណិតរបស់លោកអ្នកដើម្បីការពារសុវត្ថិភាព។

ការស្វែងរកភាពងាយរងគ្រោះថ្នាក់ និងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតដែលធ្វើឡើងដោយ ឬដោយក្រុមហ៊ុនផ្ដល់សេវាកម្មណាមួយជំនួសមុខឱ្យធនាគារ JTRUST ROYAL មិនមានន័យថាជា ការជំនួសឱ្យវិធានការបម្រុងប្រយ័ត្ន ឬការពាររបស់អតិថិជន រួមទាំង ការតំហែទាំកម្មវិធីកម្ចាត់មេរោគ សមស្របឡើយ។

"Cookies" គឺជាឯកសារអត្ថបទតូចមួយដែលដាក់នៅក្នុងកុំព្យូទ័ររបស់អ្នកដោយស៊ឺវឺវែបសាយត៍របស់យើង។ ក្រោយមក cookies អាចទទួលបានព័ត៌មានពីស៊ឺវឺវែបមេវែបសាយត៍របស់យើង។ cookies ត្រូវបានគេប្រើជាញឹកញាប់នៅក្នុងវែបសាយត៍ ហើយអ្នកអាចជ្រើសរើសបានក្នុងករណី និងរបៀបដែល Cookies នឹងត្រូវទទួលយកតាមការបង្ហាញការចូលចិត្ត និងជម្រើសរើសរបស់អ្នក​នៅក្នុង Borwser របស់អ្នក។

ធនាគារ J Trust Royal ប្រើប្រាស់ Cookies ជាផ្នែកគោលនៃការទំនាក់ទំនងជាមួយ Borwser អ៊ីនធឺណិតរបស់អ្នក។ គោលបំណងនេះគឺដើម្បីផ្ដល់ជូនអ្នកនូវសេវាកាន់តែល្អប្រសើរ និងកាន់តែទំនើប ក៏ដូចជាវែបសាយត៍កាន់តែមានប្រសិទ្ធភាពផងដែរ។

ធនាគារ J Trust Royal បែងចែក cookies ទៅតាម Browser អ៊ីនធឺណិតនីមួយៗដែលចូលមើល​វែបសាយត៍របស់ធនាគារ J Trust Royal។ cookies នេះមិនអនុញ្ញាតឱ្យអ្នកប្រមូលព័ត៌មានផ្ទាល់ខ្លួនដែលកំណត់អត្តសញ្ញាណរបស់អ្នកឡើយ។ ប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់ត្រូវបានគេប្រើដើម្បីសន្ដិសុខ ធ្វើទីផ្សារ និងលក្ខណៈផ្ទាល់ខ្លួនរួមមាន៖

  • បែងចែកលេខអត្តសញ្ញាណរបស់ធនាគារ J Trust Royal ទៅកាន់ Broswer អ៊ីនធឺណិតរបស់អ្នក
  • កំណត់ថាតើអ្នកបានចូលមើលវែបសាយត៍របស់ធនាគារ J Trust Royal ពីមុនមកដែរឬទេ
  • កំណត់ទំព័រដែលអ្នកបានចូលមើល និងវែបសាយត៍របស់ភាគីទីបីដែលបានបានចូលមើល។

វែបសាយត៍របស់ធនាគារ J Trust Royal ភាគច្រើនដំណើរការដោយប្រើ Cookeis នេះ។

ធនាគារ J Trust Royal ក៏ Cookies សម្រាប់រក្សាសុវត្ថិភាពសេវាកម្មផងដែរ (មានន័យថា ផ្នែកដែលធនាគារ J Trust Royal ប្រើការបំលែងលេខកូដ) នៅក្នុងវែបសាយត៍របស់ធនាគារ J Trust Royal។ ប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់ Cookies ទាំងនេះត្រូវបានប្រើសម្រាប់គោលបំណងជាច្រើនរួមមានដើម្បីសន្ដិសុខ ការធ្វើទីផ្សារ និងជាលក្ខណៈផ្ទាល់ខ្លួន។ ប្រសិនបើ Browser របស់អ្នកបង្ហាញបដិសេធគ្រប់ប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់ Cookies ទាំងអស់ នោះអ្នកនឹងមិនអាចប្រើសេវាមានសុវត្ថិភាពនៅក្នុងវែបសាយត៍របស់ធនាគារ J Trust Royal ដែលតម្រូវឱ្យមានប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់ Cookies ដើម្បីចូលរួមនោះ។ សេវាទាំងនោះរួមមាន៖

  • ពាក្យស្នើសុំតាមអ៊ីនធឺណិត (ឧ. ការដាក់ពាក្យស្នើសុំផលិតផល ការស្ទង់មតិ ឬឧបករណ៍កំណត់ទីតាំងរបស់ធនាគារ J Trust Royal) និង
  • សេវាកម្មធនាគារតាមអ៊ីនធឺណិត

អ្នកអាចនៅតែប្រើទំព័រមួយចំនួនដែលមានព័ត៌មានប៉ុណ្ណោះ សូម្បីតែក្នុងករណីដែលអ្នកមិនទទួលយកប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់ក្ដី។

ធនាគារ J Trust Royal ប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម (ឧ. Google និង Facebook) ដើម្បីផ្ញើសារផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ខណៈដែលធនាគារ J Trust Royal បានប្រើប្រាស់សេវាផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងវែបសាយត៍របស់​ភាគីទីបី។

នៅពេលអ្នកចូលមើលការផ្សាយពាណិជ្ជកម្មរបស់ធនាគារ J Trust Royal នៅក្នុងវែបសាយត៍របស់ភាគីទីបី ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មប្រើប្រាស់ប្រព័ន្ធផ្ទុកទិន្នន័យ cookies ហើយក្នុងករណីខ្លះ ប្រើ "សញ្ញាគេហទំព័រ (web beacons)" នឹងប្រមូល​ព័ត៌មានដូចជា៖

  • កុំព្យូទ័រមេដែលអ្នកចូលទៅកាន់
  • ប្រភេទកម្មវិធី broswer របស់អ្នក
  • កាលបរិច្ឆេទ និងពេលវេលានៃការចូលមើលរបស់អ្នក និង
  • ការខិតខំប្រឹងប្រែងធ្វើទីផ្សាររបស់ពួកគេ

នៅពេលអ្នកចូលទៅកាន់វែបសាយត៍របស់ធនាគារ J Trust Royal បន្ទាប់ពីមើលការផ្សាយពាណិជ្ជកម្មនៅក្នុងវែបសាយត៍របស់ភាគីទីបីរួច ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មនឹងប្រមូលព័ត៌មានអំពីរបៀបដែលអ្នក​ប្រើប្រាស់វែបសាយត៍របស់ធនាគារ J Trust Royal (ឧ​. ទំព័រណាមួយដែលអ្នកចូលមើល) និងថាតើអ្នកមានបានបំពេញពាក្យស្នើសុំតាមអ៊ីនធឺណិតដែរឬទេ។

ក្រៅពីនេះ ធនាគារ J Trust Royal ក៏ប្រើប្រាស់ក្រុមហ៊ុនផ្ដល់សេវាវិភាគវែបសាយត៍ផងដែរ ដើម្បីប្រមូលព័ត៌មានអំពីរបៀបដែលអ្នកប្រើប្រាស់វែបសាយត៍របស់ធនាគារ J Trust Royal ដោយប្រើប្រព័ន្ធផ្ទុកទិន្នន័យ Cookies ដើម្បីប្រមូលព័ត៌មានដូចគ្នាទៅនឹងព័ត៌មានដែលក្រុមហ៊ុនផ្សាយពាណិជ្ជកម្មប្រមូលដែរ។

ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម និងធនាគារ J Trust Royal ប្រើព័ត៌មានដើម្បីធ្វើការវិភាគតាមបែបស្ថិតិទៅលើឥរិយាបទរបស់អ្នកប្រើប្រាស់ទាំងមូល ប៉ុន្តែ ការវិភាគទាំងនោះមិនផ្អែកតាមព័ត៌មានផ្ទាល់ខ្លួននោះទេ។

ធនាគារ J Trust Royal ប្រើការវិភាគទាំងនេះដើម្បីវាស់វែងប្រសិទ្ធភាពនៃការផ្សាយពាណិជ្ជកម្ម និងចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ពាក់ព័ន្ធទៅលើផ្នែកនានានៅក្នុងវែបសាយត៍របស់ធនាគារ J Trust Royal។ ជាវិធានទូទៅ ព័ត៌មានផ្ទាល់ខ្លួនមិនត្រូវបានគេប្រមូលតាមដំណើរការនេះទេ។ ទោះបីយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជ្រើសរើសផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬប្រភេទព័ត៌មានផ្សេងទៀត នោះវាត្រូវ​ប្រមូលដោយស្វ័យប្រវត្តិ ហើយក្រុមហ៊ុនផ្សាយពាណិជ្ជកម្មត្រូវអនុវត្តតាមកិច្ចសន្យារបស់ខ្លួនជាមួយធនាគារ J Trust Royal ដើម្បីរក្សាឯកជនភាព និងការសម្ងាត់នៃព័ត៌មានផ្ទាល់ខ្លួននោះ។

ព័ត៌មាននេះក៏ត្រូវប្រើដើម្បីបង្ហាញអំពីខ្លឹមសារនៅក្នុងវែបសាយត៍ jtrustroyal.com និងវែបសាយត៍របស់​ភាគីទីបីដែលធនាគារ J Trust Royal ជឿជាក់ថា អាចមានជាប់ទាក់ទងជាមួយអ្នកផងដែរ។

យើងសូររក្សាទុកខ្លឹមសារនៃសារអេឡិចត្រូនិក (ឧ. អ៊ីមែល) ដែលអ្នកផ្ញើមកកាន់យើងខ្ញុំ។ ខ្លឹមសារនៃសារនោះអាចត្រូវធ្វើការត្រួតពិនិត្យដោយធនាគារ J Trust Royal ដើម្បីការពារសុវត្ថិភាព។ សារឆ្លើយតបរបស់យើងដែលផ្ញើទៅកាន់អ្នក ក៏អាចត្រូវត្រួតពិនិត្យដើម្បីធានាគុណភាពផងដែរ។

យើងនឹងប្រើប្រាស់ ឬផ្សព្វផ្សាយព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានដែលបានពីប្រព័ន្ធផ្ទុកទិន្នន័យ Cookies ស្របតាមគោលនយោបាយព័ត៌មានផ្ទាល់ខ្លួន បញ្ញត្តិជាក់លាក់ ឬបន្ថែមពាក់ព័ន្ធនឹងឯកជនភាព ដែលអនុវត្តចំពោះផ្នែកជាក់លាក់ណាមួយរបស់វែបសាយតន៍ធនាគារ J Trust Royal និងចំណុចផ្សេងៗដែលបានចែងនៅក្នុងរបាយការណ៍សន្តិសុខ និងឯកជនភាព។

លោកអ្នកទទួលស្គាល់ និងយល់ព្រមថា ការប្រើប្រាស់គេហទំព័រធនាគារ J Trust Royal របស់លោកអ្នក បញ្ជាក់ថា លោកអ្នកទទួលយល់ព្រមលើលក្ខខណ្ឌក្នុងការប្រើប្រាស់ និងបញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាន។

លក្ខខណ្ឌទាំងនេះគឺជា លក្ខខណ្ឌប្រើប្រាស់បច្ចុប្បន្ន។ លក្ខខណ្ឌនេះ ជំនួសនូវលក្ខខណ្ឌប្រើប្រាស់គេហទំព័រ ធនាគារ J Trust Royal ដទៃទៀតដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ J Trust Royal ពីមុនរហូតមកដល់ បច្ចុប្បន្ននេះ។ ក្នុងពេលណាមួយ J Trust Royal អាចមានការផ្លាស់ប្តូរលក្ខខណ្ឌប្រើប្រាស់ តាមរយៈការផ្សព្វផ្សាយនូវ លក្ខខណ្ឌប្រើប្រាស់ដែលមានការផ្លាស់ប្តូរថ្មី នៅលើគេហទំព័រ J Trust Royal។ លោកអ្នក ទទួលស្គាល់ថា តាមរយៈការធ្វើបែបនេះ ធនាគារ J Trust Royal បានផ្តល់ជូនលោកអ្នកនូវ ការជូនដំណឹងគ្រប់គ្រាន់អំពីការផ្លាស់ប្តូរ។

ទូរសព្ទមកយើងខ្ញុំ

ផ្នែកទំនាក់ទំនងអតិថិជនបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000

ទំនាក់ទំនងមកយើងខ្ញុំ

ផ្ញើសារមកកាន់យើងខ្ញុំ

សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំធម្មតានៅលើអ៊ីនធឺណិត។

ពាក្យស្នើសុំសំណួរតាមអ៊ីនធឺណិត

អញ្ជើញមកកាន់ធនាគារយើងខ្ញុំ

សូមទំនាក់ទំនងមកកាន់ធនាគារិកបុគ្គលនៅតាមសាខាធនាគារដែលនៅជិតលោកអ្នកបំផុត

រកទីតាំងយើងខ្ញុំ