សំណួរដែលសួរញឹកញាប់

សំណួរដែលសួរញឹកញាប់

កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត គឺជាកម្មវិធីមួយដែលជួយឱ្យលោកអ្នកមានភាពងាយស្រួលក្នុងការចូលប្រើប្រាស់​គណនី​ ធ្វើការទូទាត់ប្រាក់ ធ្វើការផ្ទេរប្រាក់ពីផ្ទះ កន្លែងធ្វើការ ឬនៅគ្រប់ទីកន្លែងទាំងអស់ រយៈពេល 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្ដាហ៍ ដោយគ្រាន់តែប្រើប្រាស់កុំព្យូទ័រដែលមានភ្ជាប់ប្រព័ន្ធ​អ៊ីនធឺណិតតែប៉ុណ្ណោះ។

ដើម្បីចុះឈ្មោះប្រើប្រាស់កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតដោយខ្លួនឯង លោកអ្នកត្រូវតែជាអតិថិជនរបស់​ធនាគារ។ លោកអ្នកអាចអញ្ជើញមកកាន់ធនាគារ J Trust Royal ឬទំនាក់ទំនង​មក​កាន់ផ្នែកទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំតាមទូរសព្ទលេខ៖ 023 999 000 ដើម្បីស្នើសុំ​បើក​គណនី។ ដើម្បីចុះឈ្មោះដោយខ្លួនឯង សូមធ្វើតាមការណែនាំដូចខាងលើ។

លោកអ្នកអាចចូលប្រើប្រាស់កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត តាមវិធីសាស្ត្រចំនួនបីរបៀប៖

  1. ចុចលើជម្រើស “Internet Banking” នៅគេហទំព័រធនាគារ J Trust Royal។
  2. ចុចលើប៊ូតុង “Login”​ នៅខាងស្ដាំខាងលើគេបង្អស់នៃគេហទំព័រធនាគារ J Trust Royal ឬ
  3. បញ្ចូល https://jtronline.jtrustroyal.com/ នេះទៅក្នុងប្រូសើរអ៊ីនធឺណិតរបស់លោកអ្នក។

លោកអ្នកអាចចូលប្រើប្រាស់កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ដោយប្រើប្រូសើរអ៊ីនធឺណិត​ថ្មីណាមួយដូចជា Google Chrome, Internet Explorer និង FireFox ​ជាដើម។

OTP មកពីពាក្យថាលេខសម្ងាត់តែម្ដង (One-Time Password)។ លេខកូដនេះ គឺជាលេខកូដសុវត្ថិភាព 6 ខ្ទង់​ ដែលលោកអ្នកទទួលបានក្នុងទូរសព្ទដែលបានចុះឈ្មោះនៅធនាគារ​។ នេះគឺវិធីសាស្ត្រ​ការពារសុវត្ថិភាពបន្ថែមទៀត ដើម្បីការពារលោកអ្នក នៅពេលដែលប្រើកម្ម​វិធីសេវាកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ លេខកូដនេះ គឺជាលេខកូដបណ្ដោះអាសន្នដែលនឹងត្រូវផុតកំណត់ក្នុងរយៈពេល 30 វិនាទីក្រោយពីលោកអ្នក​ទទួលបាន។

លោកអ្នកចាំបាច់ត្រូវប្រើប្រាស់ OTP សម្រាប់ចំណុចដូចខាងក្រោម៖

  1. នៅពេលលោកអ្នកធ្វើប្រតិបត្តិការមុខងារណាមួយ ឬកម្រិតសុវត្ថិភាពដូចជាការផ្លាស់ប្ដូរ​លេខសម្ងាត់
  1. ភ្លេចលេខសម្ងាត់ ឬលេខសម្ងាត់អស់សុពលភាព
  2. ភ្លេច User ID
  3. ចុះឈ្មោះដោយខ្លួនឯង
  4. នៅក្នុងប្រតិបត្តិការធនាគារ ប្រតិបត្តិការក្នុងស្រុក និងក្រៅស្រុក
  5. ធ្វើការទូទាត់តាមកាតឥណទាន
  6. ធ្វើការទូទាត់វិក្កយបត្រផ្សេងៗ
  7. ស្នើសុំសៀវភៅមូលប្បទានបត្រ ស្នើសុំមូលប្បទានបត្រធនាគារ
  8. ផ្លាស់ប្ដូរការកម្រិតកាតឥណពន្ធ
  9. ប្ដូរយកកាតថ្មី បិទ និងបើកបិទវិញ
  10. កែសម្រួលកម្រិតប្រតិបត្តិការ

មិនចាំបាច់នោះទេ របស់សម្គាល់ត្រូវប្ដូរដោយលេខសម្ងាត់តែម្ដង (OTP) ដែលផ្ញើតាម SMS ចូលទៅ​កាន់លេខទូរសព្ទរបស់លោកអ្នក។ ដូច្នេះ លោកអ្នកអាចចូលដោយសុវត្ថិភាពដូចគ្នាដោយមិនចាំ​បាច់កាន់របស់សម្គាល់តាមខ្លួន។

មិនបានទេ លោកអ្នកអាចទទួល OTP បានតែតាមលេខទូរសព្ទដែលបានចុះឈ្មោះជាមួយ ធនាគារ​តែប៉ុណ្ណោះ។

ប្រសិនបើលោកអ្នកធ្វើដំណើរទៅកាន់ក្រៅប្រទេស ហើយលោកអ្នកមានបំណងប្រើប្រាស់កម្មវិធីសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត នៅពេលនោះ ធនាគារសូមណែនាំលោកអ្នកឱ្យប្រើសេវា roaming ក្រៅប្រទេស​ដើម្បីទទួលបានសារ SMS។

OTP គឺជាការអនុវត្តផ្នែកសុវត្ថិភាពតាមឧស្សាហកម្មជាសកល។ វាគឺជាមធ្យោបាយដែលមានសុវត្ថិភាពជាងគេ​បំផុត ដើម្បីធានាការការពារគណនីធនាគារ និងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ ជាការសំខាន់ដែលលោកអ្នកត្រូវរក្សាឱ្យបានសម្ងាត់បំផុតនូវព័ត៌មានចុះឈ្មោះចូល ដូចជា លេខសម្គាល់អតិថិជន  ឈ្មោះអ្នកប្រើប្រាស់ លេខកូដសម្ងាត់ និង OTP សម្ងាត់របស់លោកអ្នក។ ធនាគារសូមណែនាំថា លោកអ្នក​មិនត្រូវចែករំលែកលេខកូដណាមួយឱ្យសមាជិកគ្រួសារ មិត្តភ័ក្តិ សហការី ឬបុគ្គលិកធនាគារ​ឡើយ។

លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំតាមទូរសព្ទលេខ៖ 023 999 000 រង់ចាំផ្ដល់សេវាជូនលោកអ្នក 24 ម៉ោងក្នុងមួយថ្ងៃ  និង 7 ថ្ងៃក្នុងមួយសប្ដាហ៍ ឬអញ្ជើញមកកាន់​សាខាធនាគារ J Trust Royal ដែលនៅជិតលោកអ្នកបំផុត។

សម្រាប់ជាឯកសារយោងរបស់លោកអ្នក

ទោះបីមានឯកសារទាំងអស់ត្រូវបានបំពេញនៅតាមសាខាយើងខ្ញុំក៏ដោយ ក៏យើងដឹងផងដែរថា វាមានប្រយោជន៍ដែលគួរដឹងពីអ្វីដែលរំពឹងទុកនោះមុនពេលលោកអ្នកអញ្ជើញមកដល់។ នេះគឺជាពាក្យស្នើសុំស្នើសុំ និងឯកសារពាក់ព័ន្ធផ្សេងទៀតដែលត្រូវប្រើដើម្បីស្នើសុំកាតឥណពន្ធវីសារ។ លោកអ្នកមិនចាំបាច់បំពេញពាក្យស្នើសុំស្នើសុំមុនពេលោកអ្នកអញ្ជើញមកដល់ទេ - បុគ្គលិកមានភាពរួសរាយរាក់ទាក់របស់យើង​នៅរង់ចាំជួយលោកអ្នកនៅទីនោះជាស្រេច។

ពាក្យស្នើសុំ និងឯកសារសំខាន់ៗ

ល័ក្ខខ័ណ្ឌផ្សេងៗ

ទូរសព្ទមកយើងខ្ញុំ

ផ្នែកទំនាក់ទំនងអតិថិជនបើកបម្រើ 24 ម៉ោង - 7 ថ្ងៃ។ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ +855 (0) 23 999 000

ទំនាក់ទំនងមកយើងខ្ញុំ

ផ្ញើសារមកកាន់យើងខ្ញុំ

សូមផ្ញើសំណួររបស់អ្នកមកកាន់យើងខ្ញុំ ដោយគ្រាន់តែបំពេញពាក្យស្នើសុំធម្មតានៅលើអ៊ីនធឺណិត។

ផ្ញើសារមកកាន់យើងខ្ញុំ

ទំនាក់ទំនងមកយើងខ្ញុំ

សូមទំនាក់ទំនងមកកាន់ធនាគារិកបុគ្គលនៅតាមសាខាធនាគារដែលនៅជិតលោកអ្នកបំផុត

រកទីតាំងយើងខ្ញុំ